នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុនបានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញទៅខេត្តយូណាន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីកម្ពុជា–ថៃ–ចិន ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

តាមសេចក្តីរាយការណ៍ កិច្ចពិភាក្សាត្រីភាគីនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន។ កិច្ចប្រជុំនឹងផ្តោតលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ហើយភាគីនានានឹងផ្លាស់ប្តូរយោបល់និងពិគ្រោះយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាពាក់ព័ន្ធ។

ភាគីកម្ពុជាបានបង្ហាញក្តីរំពឹងថា យន្តការសន្ទនាត្រីភាគីនេះនឹងពង្រឹងការទំនាក់ទំនងនិងសម្របសម្រួល បង្កើនការយល់គ្នាទៅវិញទៅមក និងបង្កើតលក្ខខណ្ឌវិជ្ជមានសម្រាប់ជំរុញការបន្ថយភាពតានតឹង និងការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
រាយការណ៍សរុបដោយស្ថានីយនេះ។






