ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា–ចិន ពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ៖ រដ្ឋមន្ត្រីការបរទេសទាំងពីរ ជួបពិភាក្សាកិច្ចការទ្វេភាគី នៅខេត្តយូណាន

KPS99TV

សេចក្តីសង្ខេប

លោកប្រាក់ សុខុនបានជួបលោកវ៉ាង យីនៅយូណានព្រឹកថ្ងៃទី២៨ ខែធ្នូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូយុទ្ធសាស្ត្រ។ លោកក៏ស្ថិតនៅទីនោះដើម្បីចូលរួមកិច្ចប្រជុំកម្ពុជា–ថៃ–ចិនថ្ងៃទី២៨–២៩ ខែធ្នូផងដែរ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ នៅខេត្តយូណាន ប្រទេសចិន។

ជំនួបរវាងប្រមុខការទូតកម្ពុជា–ចិននេះ មានគោលបំណងពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងលើពិភពលោក។

សូមបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន កំពុងស្ថិតនៅខេត្តយូណាន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី រវាងកម្ពុជា ថៃ និងចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨–២៩ ខែធ្នូនេះ ដោយមានការពិភាក្សាផ្តោតលើការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…