សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ មេឃុំ និងប៉ុស្តិ៍នគរបាលនេះបើតាមការបញ្ជាក់ឲ្យដឹងពីអាជ្ញាធរមីន ។
អាស្រ័យដូចនេះបើសិនបងប្អូនទាំងអស់នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ 012 800 473 - 011 38 39 37 - 097 489 5600 - 066 612 613 - 063 96 34 99 ។
ដោយ៖ ប៉ៃ សុឃីម











