ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

Sky Angkor ប្រកាសជើងហោះហើរត្រង់ព្រះសីហនុ–ក្វាងចូវ

KPS99TVអានអត្ថបទដើម

សេចក្តីសង្ខេប

Sky Angkor Airlines ប្រកាសគ្រោងបើកជើងហោះហើរត្រង់ទៅមកព្រះសីហនុ–ក្វាងចូវ ថ្ងៃទី១០ កុម្ភៈ បីជើងក្នុងមួយសប្តាហ៍ គឺអង្គារ ព្រហស្បតិ៍ និងអាទិត្យ តាមលេខ ZA367 និង ZA368។

Sky Angkor Airlines ប្រកាសថា នឹងបើកជើងហោះហើរត្រង់ព្រះសីហនុ–ក្វាងចូវ–ព្រះសីហនុ នៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៦។ ខ្សែនេះក៏មានបីជើងក្នុងមួយសប្តាហ៍ គឺថ្ងៃអង្គារ ព្រហស្បតិ៍ និងអាទិត្យ។ ជើងទៅ ZA367 ចេញពីព្រះសីហនុម៉ោង០០:១៥ និងដល់ក្វាងចូវម៉ោង០៤:១៥។ ជើងត្រឡប់ ZA368 ចេញពីក្វាងចូវម៉ោង០៥:១៥ និងដល់ព្រះសីហនុម៉ោង០៧:២០។

ខ្សែហោះហើរថ្មីនឹងពង្រីកបណ្តាញអន្តរជាតិនៃអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ពង្រឹងទំនាក់ទំនងអាកាសចរណ៍រវាងកម្ពុជានិងទីក្រុងសំខាន់ៗចិន និងជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…