ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងនគរបាលជំនាញ បើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំង Online Scam ក្នុងក្រុងបាវិត

KPS99TV

សេចក្តីសង្ខេប

នគរបាលជំនាញបើកប្រតិបត្តិការបង្ក្រាបទីតាំងឆបោកនៅបាវិតព្រឹកថ្ងៃទី៣១ មករា ដោយមានបញ្ជានិងការណែនាំពីថ្នាក់ដឹកនាំនគរបាល និងសម្របសម្រួលដោយព្រះរាជអាជ្ញា។

កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំង Online Scam ក្នុងក្រុងបាវិត នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ។ 

ប្រតិបត្តិការណ៍នេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោក ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងម៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…