ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកសារព័ត៌មានជាង ៥០ស្ថាប័ន បានឈ្វេងយល់ពីការ «សង្គ្រោះបឋម»

KPS99TV

សេចក្តីសង្ខេប

អ្នកសារព័ត៌មាន៨៣នាក់ពី៥៣ស្ថាប័ន បានចូលរួមវគ្គសង្គ្រោះបឋមនៅថ្ងៃទី៥ ខែកុម្ភៈ ដោយមានការបង្ហាញផ្ទាល់ពីក្រុមគ្រូពេទ្យក្រសួងសុខាភិបាល។

អ្នកសារព័ត៌មានចំនួន ៨៣នាក់មកពី ៥៣ស្ថាប័ន បានសិក្សាឈ្វេងយល់ពីការ «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» ជាពិសេសអ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ដែលធ្វើបទបង្ហាញជាក់ស្តែង ដោយក្រុមគ្រូពេទ្យជំនាញមកពីក្រសួងសុខាភិបាល។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈនេះ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរៈកិច្ច ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ក្នុងគោលបំណងបង្កើនចំណេះដឹងបន្ថែមដល់អ្នកសារព័ត៌មានលើវិធីជួយសង្គ្រោះបឋមមុនពេលបញ្ចូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា វាមិនមែនជារឿងសាមញ្ញពេកទេ ក្នុងពេលដែលមនុស្សម្នាក់ជួបនឹងគ្រោះថ្នាក់ ឬកើតជំងឺភ្លាមៗជាយថាហេតុ ហើយត្រូវការការសង្គ្រោះបឋមបន្ទាន់ភ្លាមៗមុនពេលបញ្ចូនបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះការបណ្តុះបណ្តាលឱ្យ អ្នកសារព័ត៌មានបានយល់ដឹងពីវិធីជួយសង្គ្រោះបឋមពិតជាមានសារសំខាន់ ព្រោះពួកគាត់អាចនឹងជួបប្រទះ ករណីដែលត្រូវសង្គ្រោះបឋមញឹកញាប់ ដែលរួមទាំងគ្រោះថ្នាក់ចរាចរណ៍ផង ហើយអ្នកដែលរងគ្រោះអាចនឹងប្រឈមគ្រោះថ្នាក់ដល់ជីវិត៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…