ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សេចក្តីជូនដំណឹងស្ថានភាពអាកាសធាតុ ថ្ងៃទី៦–៨ ខែកុម្ភៈ ឆ្នាំ២០២៦

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ការព្យាករណ៍ថ្ងៃទី៦ ដល់៨ កុម្ភៈថា ព្យុះប៉េនហា នឹងជះឥទ្ធិពលលើខ្យល់មូសុងឦសាន ហើយសីតុណ្ហភាពមធ្យមអប្បបរមានិងអតិបរមាតាមតំបន់មានពី២១ ដល់៣៣អង្សាសេ។

ស្ថានភាពអាកាសធាតុ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ពាធទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២ ឈ្មោះ ពែនញ៉ា (Penha) លេខកូដ T2602 ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន បក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឱ្យប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ តំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ តំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…