ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា–ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត

KPS99TV

សេចក្តីសង្ខេប

លោក ស សុខា ជួបឯកអគ្គរដ្ឋទូតចិនថ្ងៃទី៧ កុម្ភៈ ពិភាក្សាកិច្ចសហការប្រឆាំងឆបោកឆ្លងដែន ដោយភាគីចិនបញ្ជាក់បន្តគាំទ្រវិធានការកម្ពុជា។

នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនេះ ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការរីករាយចំពោះឱកាសជួបពិភាក្សាជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីផ្លាស់ប្តូរមតិយោបល់លើកិច្ចសហប្រតិបត្តិការ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបណ្តាញអ៊ីនធឺណិតដែលកំពុងក្លាយជាបញ្ហាឆ្លងដែនដ៏ស្មុគស្មាញ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះវិធានការយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពរបស់ភាគីកម្ពុជា ក្នុងការបង្ក្រាបបទល្មើសប្រភេទនេះ ព្រមទាំងបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ភាគីចិន ក្នុងការបន្តសហការជិតស្និទ្ធ ដើម្បីបោសសំអាតសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីឫសគល់ និងធានាសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងពីរប្រទេស។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…