ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងក្នុងករណីឆេះរថយន្តនៅលើផ្លូវល្បឿនលឿន នៅវេលាម៉ោង ១១:៥០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងមនុស្ស ៦នាក់ទៀតរងរបួស។
ករណីនេះកើតឡើងនៅចំណុចគីឡូម៉ែត្រ Km34+300 ស្ថិតក្នុងភូមិអំពេភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសាររថយន្តរេចង្កូតទៅបុករនាំងទ្រូងផ្លូវ បណ្ដាលឲ្យឆេះតែម្ដង។
ដោយ៖ ប៉ៃ សុឃីម










