នៅថ្ងៃទី២៣ ខែកុម្ភៈ អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខកងទ័ពជួរមុខនៅខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍ពីអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី។



គណៈប្រតិភូបានប្រគល់អង្ករ៦តោន ម៉ូតូ២០គ្រឿង គ្រឿងឧបភោគបរិភោគ និងថវិកា៤៥លានរៀល ដល់ទីបញ្ជាការកងពលចំនួនបួន និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដើម្បីផ្ដល់ការគាំទ្រដល់កងទ័ព។
លោក ម៉ាង ស៊ីណេត បានកោតសរសើរការខិតខំរបស់កងទ័ពក្នុងការការពារទឹកដីជាតិ និងលើកឡើងថា ដំណើរទស្សនកិច្ចនេះនាំមកនូវការយកចិត្តទុកដាក់ និងការលើកទឹកចិត្តដល់អ្នកបំពេញភារកិច្ចនៅជួរមុខ។




អំណោយទាំងនេះជាអំណោយរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា ដែលរដ្ឋបាលខេត្តបាននាំយកមកប្រគល់ជូន។ គណៈប្រតិភូគ្រោងបន្តទៅខេត្តឧត្តរមានជ័យនៅថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីសួរសុខទុក្ខទីបញ្ជាការកងពលពីរផ្សេងទៀត។
សម្រួលដោយក្រុមនិពន្ធ។






