កម្ពុជា ត្រូវបានដាក់ចំណាត់ថ្នាក់លេខ៧ ក្នុងបញ្ជីប្រទេសល្អបំផុតសម្រាប់ឱកាសការងារជនបរទេស ឆ្នាំ២០២៦ ដែលវាយតម្លៃដោយ GoAbroad បង្ហាញពីការកើនឡើងនៃភាពទាក់ទាញរបស់កម្ពុជា ក្នុងទីផ្សារការងារអន្តរជាតិ។
តាមរបាយការណ៍ ការវាយតម្លៃផ្អែកលើសូចនាករសំខាន់ៗ រួមមាន៖ ឱកាសការងារ តុល្យភាពការងារ ជីវិត និងគុណភាពជីវិតទូទៅ នៅឆ្នាំ២០២៦។ លទ្ធផលនេះ បង្ហាញថា កម្ពុជា កំពុងក្លាយជាគោលដៅថ្មីសម្រាប់អ្នកជំនាញ និងយុវជនអន្តរជាតិ ដែលស្វែងរកបទពិសោធន៍ការងារ និងការរស់នៅក្នុងបរិយាកាសវប្បធម៌សម្បូរបែប។
ក្នុងចំណាត់ថ្នាក់ដូចគ្នា លេខ១ បានទៅលើ South Korea ខណៈ France និង Japan ឈរនៅលេខ២ និងលេខ៣ តាមលំដាប់។
សម្រាប់កម្ពុជា មូលហេតុសំខាន់នៃការឡើងចំណាត់ថ្នាក់ គឺតម្រូវការខ្ពស់លើគ្រូបង្រៀនភាសាអង់គ្លេស ដែលអាចផ្តល់ប្រាក់ខែសមរម្យសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ ជនបរទេសអាចទទួលបានបទពិសោធន៍វប្បធម៌ថ្មីៗ បង្កើតឥទ្ធិពលវិជ្ជមានតាមវិស័យអប់រំ និងចូលរួមក្នុងសកម្មភាពធ្វើដំណើរប្រកបដោយចីរភាពនៅតំបន់អាស៊ីអាគ្នេយ៍។
ការជាប់ចំណាត់ថ្នាក់នេះ មិនត្រឹមជាការទទួលស្គាល់សក្តានុពលទីផ្សារការងាររបស់កម្ពុជា ប៉ុន្តែជាសញ្ញាបង្ហាញថា ប្រទេសកំពុងបន្តពង្រឹងបរិយាកាសអំណោយផលសម្រាប់ការងារ និងជីវភាពរស់នៅរបស់ជនបរទេស ក្នុងបរិបទសេដ្ឋកិច្ចកំពុងរីកចម្រើន។
ប្រភព៖ GoAbroad / SEA Infographics
ដោយ៖ KPS99TV







