ភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍មកដល់ប្រទេសដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងាររយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ សម្តេចធិបតីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលប្រារព្ធឡើងនៅទីក្រុង Washington, D.C. នៃ United States ព្រមទាំងបានបន្តដំណើរទស្សនកិច្ចការងារនៅ Switzerland និង Belgium ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យសំខាន់ៗជាច្រើន។
ដំណើរទស្សនកិច្ចនេះត្រូវបានវាយតម្លៃថា ទទួលបានលទ្ធផលផ្លែផ្កា និងមានសារៈសំខាន់ក្នុងការលើកកម្ពស់កិត្តិយស និងតួនាទីរបស់កម្ពុជា លើឆាកអន្តរជាតិ ក៏ដូចជាការពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសពាក់ព័ន្ធ។ ដោយ៖ KPS99TV


















