ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងមហាផ្ទៃរាយការណ៍ស្លាប់២១នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍សប្ដាហ៍ដំបូងខែមីនា

KPS99TV

សេចក្តីសង្ខេប

ពីថ្ងៃទី១–៧ ខែមីនា មានគ្រោះថ្នាក់៤១ករណី ស្លាប់២១នាក់ និងរបួស៥៥នាក់។ របាយការណ៍ក៏រំលឹកថា ខែកុម្ភៈមានអ្នកស្លាប់១៧០នាក់។

មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន ៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់ ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី១ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

គ្រោះថ្នាក់ចរាចរណ៍ទាំងនោះរួមមាន ថ្ងៃទី១មីនា មាន៥ករណី ស្លាប់១នាក់ របួស៧នាក់ ថ្ងៃទី២ មាន៦ករណី ស្លាប់៣នាក់ របួស៤នាក់ ថ្ងៃទី៣ មាន៩ករណី ស្លាប់៣នាក់ របួស១៤នាក់ ថ្ងៃទី៤ មាន៤ករណី របួស៦នាក់ ថ្ងៃទី៥ មាន៦ករណី ស្លាប់៥នាក់ របួស១៥នាក់ ថ្ងៃទី៦ មាន៦ករណី ស្លាប់៥នាក់ របួស៥នាក់ និងថ្ងៃទី៧ មាន៥ករណី ស្លាប់៤នាក់ របួស៤នាក់។

ករណីខាងលើកើតមាននៅមូលដ្ឋានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង ព្រះសីហនុ ត្បូងឃ្មុំ កោះកុង ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ និងខេត្តសៀមរាប។

សូមរំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤១៧នាក់៕ អត្ថបទ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…