ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទេសភាពថ្ងៃលិចនិងតម្លៃប្រវត្តិសាស្ត្រនៅបារាយណ៍នាគព័ន្ធ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

បារាយណ៍ជយតដាកទាក់ទាញទេសចរមកគយគន់ថ្ងៃរះនិងថ្ងៃលិច និងមានតួនាទីក្នុងការរក្សាទឹកក្រោមដីនិងប្រព័ន្ធទឹកតំបន់អង្គរ។

នៅពេលសូរិយារៀបអស្តង្គត ពន្លឺពណ៌មាសក្រហមឆ្អៅបានជះចាំងប៉ះលើផ្ទៃទឹកបារាយណ៍ បង្កើតជាទស្សនីយភាពដ៏ស្រស់ត្រកាល ដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ជក់ចិត្ត និងចងចាំមិនភ្លេច។

បច្ចុប្បន្ន បារាយណ៍នាគព័ន្ធ កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការមកគយគន់សម្រស់ថ្ងៃរះ និងថ្ងៃលិចដ៏អស្ចារ្យ។

បារាយណ៍ជយតដាក (បារាយណ៍ខាងជើង) ត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧។ ទោះបីជាមានអាយុកាលជាច្រើនសតវត្សរ៍មកហើយក៏ដោយ បារាយណ៍ដែលមានបណ្តោយប្រមាណ ៣,៦០០ម៉ែត្រ និងទទឹង ៩៣០ម៉ែត្រ នេះ នៅតែរក្សាបាននូវភាពអស្ចារ្យ និងតម្លៃប្រវត្តិសាស្ត្ររបស់ខ្លួន។

បច្ចុប្បន្ន បារាយណ៍ប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជាគោលដៅទេសចរណ៍សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីសំខាន់ក្នុងការរក្សាស្រទាប់ទឹកក្រោមដី និងជួយទ្រទ្រង់ប្រព័ន្ធធារាសាស្ត្រនៅក្នុងតំបន់អង្គរធំ រួមទាំងប្រាសាទ នាគព័ន្ធ និង ប្រាសាទព្រះខ័ន ផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…