ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យការស្ថាបនាផ្លូវភ្លោះ និងសួនព្រះនាងគង្ហីងថ្មី

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក មាន ចាន់យ៉ាដា ដឹកនាំក្រុមបច្ចេកទេសថ្ងៃទី២៤ ខែមីនា ពិនិត្យផ្លូវភ្លោះនិងសួនថ្មី។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការស្ថាបនាផ្លូវភ្លោះ និងសួនព្រះនាងគង្ហីងថ្មី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ នឹងទទួលបានសមិទ្ធផលផ្លូវភ្លោះ និងសួនច្បារថ្មី ដែលជាកាដូដ៏ថ្លៃថ្លា មិនត្រឹមតែជួយសម្រួលដល់ការធ្វើចរាចរណ៍ឱ្យមានភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់មុខមាត់ខេត្ត ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនដែលមកកាន់ទឹកដីខេត្តជាប់ព្រំដែនមួយនេះផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…