តាមសេចក្ដីរាយការណ៍ ថ្ងៃទី២៩ ខែមីនា ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បានចុះតំបន់ជិតច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីផ្ទៀងផ្ទាត់ និងវាយតម្លៃស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។
អត្ថបទថា ដោយហ្វីលីពីនជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៦ ការសង្កេត និងវាយតម្លៃជាបន្តនឹងដឹកនាំដោយភាគីហ្វីលីពីន ដើម្បីតាមដានការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា–ថៃ។









