ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ “ទឹកស្ព្រីងធម្មជាតិ ជីវសា” បានប្រារព្ធពិធីសូត្រមន្តសុំសេចក្តីសុខសប្បាយ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិ ជីវសា បានរៀបចំពិធីសូត្រមន្តនៅរោងចក្រស្រុកឱរ៉ាល់ និងលើកឡើងពីផែនការខ្សែផលិតកម្ម និងការចេញលក់នាពេលខាងមុខ។

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត “ទឹកស្ព្រីងធម្មជាតិ ជីវសា” ត្រូវបានប្រារព្ធឡើងដោយផ្ទាល់នៅរោងចក្រដែលមានទីតាំងស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ភ្ញៀវកិត្តិយស ព្រមទាំងសហការីជាច្រើនរូប។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យ សម្រាប់ដំណើរការអាជីវកម្ម ព្រមទាំងការចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មនាពេលខាងមុខនេះ។

ក្រុមហ៊ុនណែនាំថា ទឹកស្ព្រីងធម្មជាតិ ជីវសា មានប្រភពមកពីជួរភ្នំខ្នងផ្សារ ដែលបង្កើតឡើងដោយកូនខ្មែរ និងសម្រាប់ប្រជាជនកម្ពុជា។ ក្នុងសារផ្សព្វផ្សាយរបស់ខ្លួន ក្រុមហ៊ុនភ្ជាប់ជីវសាទៅនឹងភាពបរិសុទ្ធ សុខភាព និងភាពជឿជាក់ ជាមួយរសជាតិស្រស់បំព្រង និងថាមពល។

ក្រុមហ៊ុនផ្សព្វផ្សាយថា ជីវសាជាជម្រើសដ៏ល្អ និងបានដំណើរការផលិតស្របតាមបច្ចេកវិទ្យាស្តង់ដារ ដោយអះអាងពីគុណភាព និងសុវត្ថិភាពខ្ពស់បំផុត។ ក្រុមហ៊ុនរំពឹងថាផលិតផលនេះនឹងនាំជម្រើសថ្មីមកទីផ្សារ និងរួមចំណែកលើកកម្ពស់វិស័យទឹកស្អាតក្នុងកម្ពុជា។ មាន៤ជម្រើសសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៖ 250ml, 350ml, 500ml និង1.5L។

ជាមួយគ្នានេះផងដែរ “ទឹកស្ព្រីងធម្មជាតិ ជីវសា” គ្រោងនឹងមានវត្តមានលើទីផ្សារជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវទឹកស្អាត បរិសុទ្ធ ស្រស់ថ្លា និងមានគុណភាពខ្ពស់ សមស្របសម្រាប់ជីវិតប្រចាំថ្ងៃ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…