ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមសប្បាយរីករាយអបអរសារទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ (ស.ស.យ.ក) កំពុងខិតខំប្រឹងប្រែងរៀបចំយ៉ាងសស្រាក់សស្រាំ ដើម្បីត្រៀមស្វាគមន៍បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងកម្មវិធី សង្ក្រាន្ត ស.ស.យ.ក នៅថ្ងៃទី ១១ និង ១២ នេះនៅឆ្នេរអូត្រេះ ក្រុងព្រះសីហនុ។
អាស្រ័យដូចនេះសូមអញ្ជើញបងប្អូនពុកម៉ែ ប្រជាពលរដ្ឋភ្ញៀវទេសចរគ្រប់ទិសទីចូលរួមលេងកម្សាន្តឲ្យបានច្រើនកុះករ។ តើបងប្អូនត្រៀមខ្លួនហើយឬនៅ? ជួបគ្នាក្នុងរសៀលនេះ ជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនតាមប្រពៃណីខ្មែរយើង៕ ដោយ៖ ប៉ៃ សុឃីម













