ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកឧកញ៉ា ឬទ្ធី រស្មី និងបុគ្គលិក KPS99 គោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសឆ្នាំថ្មី

KPS99TV

សេចក្តីសង្ខេប

សារលិខិតគោរពជូនពរសម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងរំលឹកការងាររបស់សម្តេចកាលជាប្រមុខរាជរដ្ឋាភិបាល។

ឧកញ៉ា ឬទ្ធី រស្មី អគ្គនាយកស្ថានីយទូរទស្សន៍ KPS99 និងបុគ្គលិកទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយ បញ្ញាញាណភ្លឺថ្លា កាយពលមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីជាគ្រឹះក្នុងការដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃថ្មីៗធំធេងបន្ថែមទៀត ក្នុងការចូលរួមពង្រីកនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ការគោរពសិទិ្ធមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័ន និង ការកសាងសមិទ្ធផលជាច្រើន ដើម្បីវឌ្ឍនភាពសង្គមកាន់តែ រីកចម្រើនរុងរឿងខ្លាំងក្លា សំដៅលើកកម្ពស់កិត្យានុភាពជាតិ សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋឱ្យ កាន់តែល្អប្រសើរថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏សប្បាយរីករាយ ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរព និងថ្លែងអំណរគុណដ៏ស្មោះអស់ពីដួងចិត្តជូន សម្តេចតេជោប្រធានព្រឹទ្ធសភា នាពេលនៅជាប្រមុខរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធប្រកបដោយគតិបណ្ឌិត ដ៏មហស្ចារ្យក្នុងការដឹកនាំកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុព្វបទដ៏ សំខាន់ក្នុងការអភិវឌ្ឍ និងការកែទម្រង់ស៊ីជម្រៅលើគ្រប់ វិស័យប្រកបដោយភាពស៊ីចង្វាក់គ្នា ដែលមានអភិបាលកិច្ចល្អជាស្នូលដ៏ រឹងមាំ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិ ការថែរក្សាសុខសន្តិភាពឱ្យបាន ស្ថិតស្ថេរគង់វង្ស ការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…