តាមសេចក្តីរាយការណ៍ដើម ចាប់ពីយប់ថ្ងៃទី៦ ដល់ព្រឹកព្រលឹមថ្ងៃទី៧ ខែឧសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានធ្វើប្រតិបត្តិការបណ្តេញចេញ និងបញ្ជូនជនជាតិចិន៥០៦នាក់ ក្នុងនោះស្ត្រី៣នាក់ ត្រឡប់ទៅប្រទេសចិន។
សេចក្តីរាយការណ៍បានដកស្រង់សេចក្តីជូនដំណឹងថា អ្នកទាំងនោះភាគច្រើនសង្ស័យពាក់ព័ន្ធការឆបោកអនឡាញ ការស្នាក់នៅខុសច្បាប់ ឬការធ្វើការងារខុសច្បាប់។ ពួកគេចាកចេញតាមជើងហោះហើរជួល ពីច្រកអាកាសយានដ្ឋានអន្តរជាតិតេជោ។
សេចក្តីរាយការណ៍បានដកស្រង់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថា ប្រតិបត្តិការនេះមានគោលបំណងពង្រឹងសន្តិសុខសង្គម បន្តប្រឆាំងការឆបោកអនឡាញ ព្រមទាំងកំណត់អត្តសញ្ញាណ និងជួយអ្នកពាក់ព័ន្ធឱ្យត្រឡប់ទៅប្រទេសកំណើតដោយសុវត្ថិភាព។














