ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលខេត្តឧត្តរមានជ័យ រៀបចំសន្តិសុខក្នុងពិធីបញ្ចុះបឋមសិលារង្វង់មូលបដិមាព្រះគោព្រះកែវ

KPS99TV

សេចក្តីសង្ខេប

តាមសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នគរបាលខេត្តឧត្តរមានជ័យ បានចាត់កម្លាំងការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រង្វង់មូលបដិមាព្រះគោព្រះកែវ។

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់តំណាង និងកម្លាំងនគរបាលចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រង្វង់មូលបដិមាព្រះគោព្រះកែវ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសួនច្បារខេត្តឧត្តរមានជ័យ។

ការដាក់ពង្រាយកម្លាំងនគរបាលក្នុងឱកាសនេះ មានគោលបំណងធានាឱ្យពិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី៕

ដោយ៖ សុខ ស៊ីណាន

រូបភាពបង្ហាញប្លង់គម្រោង មិនមែនជាសំណង់ដែលបានបញ្ចប់ទេ។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…