ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលក្រុងកំពង់សោម បង្កើនវិធានការសុវត្ថិភាពចរាចរណ៍ ជូនសិស្សានុសិស្សនៅតាមសាលារៀន

KPS99TV

សេចក្តីសង្ខេប

កម្លាំងនគរបាលក្រុងកំពង់សោម និងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះសម្រួលចរាចរណ៍តាមសាលារៀន ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជួយការពារសុវត្ថិភាពសិស្សពេលចេញចូលសាលា។

ខេត្តព្រះសីហនុ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះអនុវត្តការងារសម្រួលចរាចរណ៍ និងការពារសុវត្ថិភាពជូនសិស្សានុសិស្សនៅតាមបណ្តាសាលារៀនក្នុងមូលដ្ឋាន។

សកម្មភាពនេះ មានគោលបំណងជួយបង្កើនសុវត្ថិភាពចរាចរណ៍ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ និងធានាឲ្យដំណើរការចេញចូលសាលារបស់សិស្សានុសិស្សប្រព្រឹត្តទៅដោយរបៀបរៀបរយ និងសុវត្ថិភាព។

សមត្ថកិច្ចបានបន្តអនុវត្តវិធានការនេះជាប្រចាំ ដើម្បីលើកកម្ពស់វប្បធម៌ចរាចរណ៍ល្អ និងចូលរួមធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…