ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី៖ កុំចាត់ទុកអ្នកបង់ពន្ធជាអ្នកមានកំហុស ការបង់ពន្ធរួមចំណែកអភិវឌ្ឍសង្គម

KPS99TV

សេចក្តីសង្ខេប

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកបង់ពន្ធនិងមន្ត្រីពន្ធដារត្រូវមានទំនុកចិត្តគ្នា ហើយចំណូលពន្ធជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសង្គម។

«សូមកុំគិតថា អ្នកបង់ពន្ធជាអ្នកជាប់ទោស ជាអ្នកមានកំហុស ហើយពន្ធដារជាអ្នកចាប់កំហុសគឺអត់ទេ»។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសម្តេចបញ្ជាក់ថា ត្រូវមានទំនុកចិត្តលើគ្នាទៅវិញទៅមក ព្រោះកាតព្វកិច្ចរៀងៗខ្លួន ហើយអ្នកដែលបង់ពន្ធ គឺដើម្បីឱ្យរដ្ឋយកទៅកសាងធនធាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គមបន្ថែម។

សម្តេចធិបតីបញ្ជាក់ថា ការបង់ពន្ធគឺជាការផ្ទេរធនធាន ពោលគឺអ្នកដែលធនធានច្រើន ត្រូវបង់ច្រើន ហើយប្រាក់នោះយកទៅដើម្បីជួយអ្នកដែលអត់។ ដូច្នេះ សម្តេចធិបតី អំពាវនាវឱ្យមានការចូលរួមបង់ពន្ធ ដើម្បីឱ្យរដ្ឋបានយកទៅអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ខណៈកម្ពុជាមិនអាចនៅពឹងចំណូល និងជំនួយពីខាងក្រៅទៀតនោះទេ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…