ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

របាយការណ៍ដំបូង៖ គ្រោះថ្នាក់ពីរករណីនៅព្រឹកថ្ងៃទី២៣ ឧសភា បណ្តាលឱ្យកម្មករ១៣នាក់ស្លាប់

KPS99TV

សេចក្តីសង្ខេប

តាមព័ត៌មានដំបូងដែលអ្នកនាំពាក្យក្រសួងការងារ ស៊ុន មេសា បានផ្តល់នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ គ្រោះថ្នាក់នៅកំពង់ឆ្នាំងមានអ្នកស្លាប់៨នាក់ និងនៅស្វាយរៀង៥នាក់។ តួលេខនេះជាព័ត៌មានដំបូងក្នុងអត្ថបទដើម មិនមែនជាតួលេខបញ្ចប់ក្រោយការធ្វើបច្ចុប្បន្នភាពទេ។

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ពីរករណីនៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង បានបណ្តាលឱ្យកម្មករ១៣នាក់ស្លាប់ និងមនុស្សជាច្រើននាក់រងរបួស តាមព័ត៌មានដំបូងដែលអត្ថបទនេះបានដកស្រង់។ ក្រសួងការងារបានបង្ហាញក្តីរន្ធត់ និងអំពាវនាវឱ្យគោរពច្បាប់ចរាចរណ៍។ តួលេខខាងក្រោមជាតួលេខដំបូង មិនមែនជាតួលេខបញ្ចប់ក្រោយការធ្វើបច្ចុប្បន្នភាពទេ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា បានឱ្យដឹងក្នុងព័ត៌មានដំបូងថា ករណីទី១កើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅតាមផ្លូវជាតិលេខ៥ រវាងរថយន្តដឹកទំនិញធុនធំ និងរថយន្តដឹកកម្មករ បណ្តាលឱ្យកម្មករ៨នាក់ស្លាប់ និង១០នាក់រងរបួសធ្ងន់ ខណៈកម្មករផ្សេងទៀតរងរបួសស្រាល។ ករណីទី២កើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្តាលឱ្យកម្មករ៥នាក់ស្លាប់ ៥នាក់រងរបួសធ្ងន់ និង១៦នាក់រងរបួសស្រាល។

បើតាមឯកឧត្តម ស៊ុន មេសា ភ្លាមៗក្រោយទទួលបានព័ត៌មានដ៏រន្ធត់នេះ បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងអាជ្ញាធរមានសមត្ថកិច្ចដែលនៅកៀកកន្លែងកើតហេតុ បានខិតខំជួយសង្រ្គោះ និងចាត់ចែងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះនិងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យកាល់ម៉ែត។ អ្នកនាំពាក្យរូបនេះ អំពាវនាវយ៉ាងទទួចឱ្យមានការគោរច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ ដើម្បីជៀសវាងគ្រោះថ្នាក់ដ៏អាក្រក់ធ្លាក់មកលើកម្មករនិយោជិត។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន មេសា បញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយនៃពិធីបុណ្យសពរបស់បងប្អូនកម្មករ។ ក្រៅពីការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ស៊ុន មេសា បញ្ជាក់ទៀតថា បងប្អូនដែលជួបគ្រោះថ្នាក់នឹងទទួលបានអត្ថប្រយោជន៍ស្របទៅតាមច្បាប់របស់បេឡាជាតិសន្តិសុខសង្គមដែលជាការគិតគូយ៉ាងយកចិត្តទុកដាក់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…