រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូទស្សនកិច្ចស្វែងយល់ពីគុណភាពអប់រំ និងការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ Anhui Sanlian នៃប្រទេសចិន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ទីក្រុងហឺហ្វី ខេត្តអានហួយ៖ នាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទស្សនកិច្ចនៅសាកលវិទ្យាល័យ Anhui Sanlian University ស្ថិតក្នុងទីក្រុងហឺហ្វី ខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ គណៈប្រតិភូបានស្វែងយល់អំពីការអភិវឌ្ឍវិស័យអប់រំ កម្មវិធីបណ្តុះបណ្តាល និងសមត្ថភាពសិក្សារបស់សាកលវិទ្យាល័យ ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខមួយ ផ្តល់កម្មវិធីថ្នាក់បរិញ្ញាបត្រជាង ២០ មុខជំនាញ លើវិស័យសំខាន់ៗជាច្រើន រួមមាន គីមីវិទ្យា ទីផ្សារ រដ្ឋបាល ព័ត៌មានវិទ្យា និងទូរគមនាគមន៍។ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…