ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងពាណិជ្ជកម្មបន្តពិនិត្យនីតិវិធីបង្កើត និងគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានពិនិត្យវឌ្ឍនភាពការរៀបចំនីតិវិធីសម្រាប់ការបង្កើត និងគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ដើម្បីលើកកម្ពស់ផលិតផល និងទីផ្សារនាំចេញ។

នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបន្តលើការរៀបចំនីតិវិធីសម្រាប់ការបង្កើត និងគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ រួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកគោលនយោបាយ និងជំរុញពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជំនាញនានា។
ការប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាស៊ីជម្រៅលើខ្លឹមសារសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាថាមានភាពគ្រប់ជ្រុងជ្រោយ សុក្រឹត និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សម្រាប់ការបង្កើត និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេសនាពេលខាងមុខ។
ការរៀបចំមជ្ឈមណ្ឌលទាំងនេះ ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយផលិតផលកម្ពុជា ពង្រីកទីផ្សារនាំចេញ និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…