ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលបានអំណោយមនុស្សធម៌ជាង ១០ម៉ឺនដុល្លារ ពីសប្បុរសជនក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម

KPS99TVសរសេរ:ប៉ៃ សុឃីមថតរូប:កែវ ដារ៉ា

សេចក្តីសង្ខេប

សាខាកាកបាទក្រហមព្រះសីហនុទទួលអំណោយជុំទី៣ពី១៦៥សប្បុរសជន៣ មិថុនា២០២៦ ដោយម៉ាង ស៊ីណេតដឹកនាំ។ របាយការណ៍ថា៤៦,០៩០,០០០រៀលនិង១០៤,៤៧២ដុល្លារ; លោកអរគុណនិងសន្យាប្រើតម្លាភាពដល់ក្រីក្រ ចាស់ កុមារកំព្រានិងក្រុមងាយរងគ្រោះ។

ព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌លើកទី៣ ពីសប្បុរសជនក្នុង និងក្រៅខេត្ត សរុបចំនួន ១៦៥នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ពិធីទទួលអំណោយនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ សាខាបានទទួលថវិកាពីសប្បុរសជនសរុបចំនួន ៤៦,០៩០,០០០រៀល និង ១០៤,៤៧២ដុល្លារអាមេរិក ដែលជាការចូលរួមដ៏មានតម្លៃក្នុងការគាំទ្រដល់សកម្មភាពមនុស្សធម៌ និងការងារសង្គមរបស់កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបង្ហាញនូវស្មារតីសប្បុរសធម៌ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្របេសកកម្មមនុស្សធម៌របស់សាខា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួមរបស់សប្បុរសជន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ ជនងាយរងគ្រោះ និងក្រុមគោលដៅដែលត្រូវការជំនួយជាចាំបាច់។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបង្ហាញនូវក្តីសង្ឃឹមថា សប្បុរសជនគ្រប់មជ្ឈដ្ឋាននឹងបន្តគាំទ្រ និងចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងការលើកកម្ពស់សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមបានបញ្ជាក់ថា ថវិកា និងសម្ភារៈដែលទទួលបាន នឹងត្រូវប្រើប្រាស់ដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា កុមារកំព្រា ជនងាយរងគ្រោះ និងក្រុមគោលដៅផ្សេងៗ ដែលកំពុងត្រូវការជំនួយនៅក្នុងខេត្តព្រះសីហនុ។

អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…