ទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ថា ថ្ងៃនេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មានកម្ពុជា និងវិទ្យាស្ថានអាស៊ីប៉ាស៊ីភិកសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) បានជួបប្រជុំគ្នានៅមជ្ឈមណ្ឌលសន្និបាតសុខា នៅសៀមរាប ដើម្បីពិភាក្សាការងារត្រៀមសម្រាប់កម្មវិធីកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែក។
កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី នឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃទី២៤។ គេរំពឹងថាមន្ត្រីថ្នាក់រដ្ឋមន្ត្រី អ្នកជំនាញគោលនយោបាយ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមកពីជិត៤០ប្រទេសនៅអាស៊ី និងជុំវិញពិភពលោក នឹងចូលរួម។
ទូរទស្សន៍យើងបានបញ្ជូនតំណាងទៅចូលរួមកិច្ចប្រជុំនេះ។ សូមតាមដានសេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានយើងពីទីតាំងព្រឹត្តិការណ៍។
ចងក្រងដោយទូរទស្សន៍យើង
កែសម្រួល៖ 赵毅











