ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្ក្រាបគ្រឿងញៀនជាង១០គីឡូក្រាមឃាត់ខ្លួនជនជាតិចិន៣នាក់នៅខេត្តស្វាយរៀង

KPS99TV

សេចក្តីសង្ខេប

នគរបាលស្វាយរៀងរាយការណ៍ពីការឃាត់ជនជាតិចិន៣នាក់នៅបាវិតថ្ងៃទី៤ មិថុនា និងរឹបអូសសារធាតុញៀនលើស១០គីឡូក្រាម អាវុធវែង១ បង់២ គ្រាប់៤៤០ ជញ្ជីង១និងទូរស័ព្ទ៣។ សំណុំរឿងនិងវត្ថុតាងកំពុងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។

គ្រឿងញៀនជាង១០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀងរឹបអូសបានក្នុងពេលបានប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ នៅក្រុងបាវិត កាលពីថ្ងៃទី០៤ ខែមិថុនា ដោយឃាត់ខ្លួនឧក្រិដ្ឋជនជាជនជាតិចិនចំនួន៣នាក់។

បើតាមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលក្រុងបាវិត និងក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។ ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនទម្ងន់ជាង ១០គីឡូក្រាម, ជញ្ជីងថ្លឹង១គ្រឿង, អាវុធវែង ១ដើម, បង់២, គ្រាប់កាំភ្លើង៤៤០គ្រាប់, ទូរស័ព្ទដៃ៣គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…