ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រឹបអូសម៉ូតូពីចោរ២៣គ្រឿង!!អាវុធហត្ថបន្ទាយមានជ័យអំពាវនាវឱ្យម្ចាស់ម៉ូតូមករកម៉តូដែលបាត់

KPS99TV

សេចក្តីសង្ខេប

អាវុធហត្ថក្រុងប៉ោយប៉ែតរាយការណ៍ថា ការតាម GPS ម៉ូតូដែលបាត់នាំទៅដល់ការរកឃើញម៉ូតូ២៣គ្រឿងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ ម៉ូតូ YAMAHA NMAX ត្រូវបានប្រគល់ម្ចាស់វិញ ហើយ២២គ្រឿងទៀតរក្សាទុក។ អ្នកបាត់ម៉ូតូត្រូវយកឯកសារត្រឹមត្រូវទៅពិនិត្យ និងទទួលយកវិញ។

កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រកឃើញនិងរឹបអូសម៉ូតូចំនួន ២៣គ្រឿង ដែលពាក់ព័ន្ធនឹងអំពើលួច ក្រោយស្រាវជ្រាវតាមប្រព័ន្ធ GPS លើម៉ូតូរបស់ជនរងគ្រោះម្នាក់ ដែលបានចោរលួចបាត់កាលពីដើមខែមិថុនា ឆ្នាំ២០២៦ នៅភូមិផ្សារកណ្តាល។

អាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងបានស្រាវជ្រាវរហូតដល់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈសញ្ញា GPS ដែលបង្ហាញឱ្យឃើញនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅភូមិផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថក្រុង បានចូលឆែកឆេររកឃើញម៉ូតូរបស់ជនរងគ្រោះ រួមជាមួយម៉ូតូផ្សេងទៀតសរុប២៣គ្រឿង។

ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់ម៉ូតូ YAMAHA NMAX ជូនម្ចាស់ដើមវិញ ខណៈម៉ូតូចំនួន២២គ្រឿងផ្សេងទៀត ត្រូវបានរក្សាទុកនៅអាវុធហត្ថក្រុងប៉ោយប៉ែត។ អាវុធហត្ថក្រុង អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ ឱ្យមកពិនិត្យក្រែងឃើញម៉ូតូរបស់ខ្លួន ដើម្បីទទួលយកត្រឡប់ទៅវិញដោយត្រូវមានឯកសារត្រឹមត្រូវ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…