ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យទីតាំងស្តុក និងលក់ទំនិញថៃ ៣កន្លែង និងរកឃើញបទល្មើស២ទីតាំង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អត្ថបទរាយការណ៍ថា អាជ្ញាធរខណ្ឌជ្រោយចង្វារបានពិនិត្យទីតាំង៣ និងរកឃើញទំនិញថៃនៅ២ទីតាំង ខណៈទីតាំងមួយទៀតមិនឃើញមានលក់ឬស្តុកទេ។ ម្ចាស់ទីតាំងពាក់ព័ន្ធត្រូវបានអញ្ជើញទៅបំភ្លឺ ដើម្បីបន្តនីតិវិធី។

អាជ្ញាធរខណ្ឌជ្រោយចង្វារ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្តុក លក់ និងចែកចាយទំនិញថៃចំនួន ៣ទីតាំង ស្ថិតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។
ជាលទ្ធផល ក្រុមការងារបានរកឃើញទីតាំងចំនួន ២កន្លែង ដែលមានការស្តុក និងលក់ទំនិញថៃ ខណៈទីតាំងមួយកន្លែងទៀត ពុំបានរកឃើញការលក់ ឬរក្សាទុកទំនិញថៃនោះឡើយ។
បច្ចុប្បន្ន ម្ចាស់ទីតាំងពាក់ព័ន្ធត្រូវបានអញ្ជើញទៅបំភ្លឺជាមួយសមត្ថកិច្ច និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ជាធរមាន៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…