ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរខេត្តកំពង់ឆ្នាំង បិទសិប្បកម្មផលិតប្រេងខ្មៅ និងសាប៊ូគ្មានច្បាប់ នៅស្រុករលាប្អៀរ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបិទសិប្បកម្មផលិតប្រេងខ្មៅនិងសាប៊ូនៅស្រុករលាប្អៀរ ថ្ងៃទី១៦ ខែមិថុនា ដោយបញ្ជាក់ថាម្ចាស់មិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ទោះបានទុកពេល១០ថ្ងៃរៀបចំឯកសារក្រោយការត្រួតពិនិត្យមុនក៏ដោយ។

អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ជា សុខរិទ្ធិ អភិបាលរងខេត្ត និងសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះបិទសិប្បកម្មផលិតប្រេងខ្មៅ និងសាប៊ូមួយកន្លែង ស្ថិតនៅភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ជា សុខរិទ្ធិ បានបញ្ជាក់ថា ការបិទទីតាំងនេះ គឺដោយសារម្ចាស់សិប្បកម្មមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងជំនាញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះរបស់ខេត្តបានចុះពិនិត្យ និងណែនាំឱ្យផ្អាកដំណើរការបណ្តោះអាសន្ន ដោយទុករយៈពេល ១០ថ្ងៃ ដើម្បីរៀបចំឯកសារស្នើសុំច្បាប់។ ប៉ុន្តែរហូតមកដល់ពេលនេះ សិប្បកម្មនៅតែមិនទាន់បំពេញលក្ខខណ្ឌតាមការកំណត់ ទើបអាជ្ញាធរសម្រេចបិទដំណើរការ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…