ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភ្លៀងធ្លាក់ ផ្លូវរអិល! រថយន្តសេរីទំនើបបុករបាំងដែកលើផ្លូវល្បឿនលឿន ត្រង់ចំណុចព្រៃនប់លិច

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រថយន្តមួយបានបុករបាំងដែកពុះទ្រូងផ្លូវល្បឿនលឿន ត្រង់ព្រៃនប់លិច ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ខណៈភ្លៀងបន្ត និងផ្លូវរអិល អាជ្ញាធរអំពាវនាវឱ្យបន្ថយល្បឿន រក្សាគម្លាត និងប្រុងប្រយ័ត្ន។

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយរថយន្តសេរីទំនើបមួយបានបុករបាំងដែកពុះចែកទ្រូងផ្លូវលើផ្លូវល្បឿនលឿន ត្រង់ចំណុចព្រៃនប់លិច ស្ថិតក្នុងខេត្តព្រះសីហនុ។

ស្របពេលដែលភ្លៀងនៅតែបន្តធ្លាក់ និងផ្លូវមានសភាពរអិល អាជ្ញាធរ និងអ្នកប្រើប្រាស់ផ្លូវបានអំពាវនាវដល់អ្នកបើកបរទាំងអស់ ឱ្យបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរ ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ៕

ដោយ៖ ប៉ៃ សុឃីម

ប្រភពរូបភាព៖ ប្រជាពលរដ្ឋ។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…