ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

៣ថ្ងៃខែកក្កដា! ក្រសួងទេសចរណ៍នឹងរៀបចំ «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» នៅរាជធានីភ្នំពេញ

KPS99TV

សេចក្តីសង្ខេប

ក្រសួងទេសចរណ៍គ្រោងរៀបចំ «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» ថ្ងៃទី១០–១២ កក្កដា នៅវិមានអាហារ OCIC ជ្រោយចង្វារ ភ្នំពេញ។ កម្មវិធីរួមមានពិព័រណ៍ផលិតផលនិងសេវាកម្ម និងវេទិកាថ្ងៃទី១០ កក្កដា។

នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដែលមានឈ្មោះថា «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» នៅបរិវេណវិមានអាហារ (OCIC) ជ្រោយចង្វារ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះ ធ្វើឡើងក្រោមប្រធានបទដែលផ្ដោតសំខាន់លើការបង្ហាញពីសក្តានុពលកម្ពុជា ជាទឹកដីដ៏ស្រស់ស្អាត និងជាគោលដៅធ្វើដំណើរដ៏គួរឱ្យទុកចិត្តបំផុត។
សកម្មភាពសំខាន់ៗដែលនឹងប្រព្រឹត្តទៅរួមមាន៖
ការដាក់តាំងពិព័រណ៍ (Muslim Friendly Tourism Fair)៖ អ្នកចូលរួមអាចទស្សនាស្តង់ជាច្រើន ដែលដាក់បង្ហាញផលិតផល និងសេវាកម្មទេសចរណ៍តម្រូវតាមស្តង់ដារមូស្លីម។
វេទិកាពិភាក្សាចែករំលែកចំណេះដឹង (ថ្ងៃទី១០ កក្កដា)៖ ជាជំនួបរវាងមន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគមន៍ អ្នកជំនាញ និងម្ចាស់អាជីវកម្ម ដើម្បីរួមគ្នាផ្លាស់ប្តូរគំនិត និងបទពិសោធន៍ ឆ្ពោះទៅរកការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។
ដើម្បីប្រកាសប្រាប់ពិភពលោកថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវគ្រប់ជាតិសាសន៍។ ដើម្បីបើកឱកាសឱ្យមានការផ្លាស់ប្តូរវប្បធម៌ និងពង្រីកបណ្តាញទំនាក់ទំនងអាជីវកម្ម។ ដើម្បីតាមដាន និងស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្រូវការទេសចរណ៍មូស្លីម នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល៕ ដោយ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…