ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមការងារ ឯកឧត្តម សាន សាង នាំយកទឹកបរិសុទ្ធ និងសម្ភារចាំបាច់ ព្រមទាំងរៀបចំអាហារជូនកងទ័ពល្បាតព្រំដែន ៤០៣ នៅស្រុកអន្លង់វែង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមការងាររបស់ ឯកឧត្តម សាន សាង ទីប្រឹក្សាប្រធានព្រឹទ្ធសភា បានផ្តល់ទឹកបរិសុទ្ធ៥០០កេស និងសម្ភារៈចាំបាច់ ព្រមទាំងរៀបចំអាហារ២០តុ ជូនកងល្បាតព្រំដែនលេខ៤០៣ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមការងាររបស់ ឯកឧត្តម សាន សាង ទីប្រឹក្សាសម្ដេច ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ បាននាំយកអំណោយជាទឹកបរិសុទ្ធចំនួន ៥០០កេស ភេសជ្ជៈ ថ្នាំពេទ្យ ប្រេងកូឡា និងគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនកងទ័ពដែលកំពុងបំពេញភារកិច្ចការពារព្រំដែន នៅកងល្បាតព្រំដែនលេខ៤០៣ ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះផងដែរ ក្រុមការងារក៏បានរៀបចំម្ហូបអាហារចំនួន ២០តុ ដើម្បីជូនបងប្អូនកងទ័ពទទួលទានរួមគ្នា ប្រកបដោយបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងរីករាយ ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តចំពោះកងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងសន្តិសុខជាតិ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…