ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលស្រុកព្រៃនប់ អញ្ជើញបើកស្រោមវិញ្ញាសាប្រឡងបឋមភូមិ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ ដោយតម្លាភាព និងសុវត្ថិភាព

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ អភិបាលស្រុកព្រៃនប់បានអញ្ជើញបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ និងជូនពរបេក្ខជនឱ្យប្រឡងដោយទំនុកចិត្ត និងគោរពវិន័យមណ្ឌលប្រឡង។

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អមដំណើរក្នុងពិធីនេះ មានលោកមេឃុំវាលរេញ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញ លោកអនុប្រធានការិយាល័យអប់រំស្រុក លោកមេភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ការកាត់ស្រោមវិញ្ញាសាប្រឡងត្រូវបានអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយធានាបាននូវតម្លាភាព យុត្តិធម៌ សុវត្ថិភាព និងភាពម៉ឺងម៉ាត់ សម្រាប់ដំណើរការប្រឡង។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានជូនពរក្មួយៗបេក្ខជនទាំងអស់ ឱ្យប្រឡងប្រកបដោយភាពជឿជាក់ ប្រើប្រាស់សមត្ថភាពពិតប្រាកដរបស់ខ្លួន គោរពវិន័យមណ្ឌលប្រឡង និងទទួលបានលទ្ធផលល្អស្របតាមការខិតខំប្រឹងប្រែងក្នុងការសិក្សាកន្លងមកផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…