ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ធនាគារពិភពលោក បន្តកិច្ចសហការយូរអង្វែងលើវិស័យកសិកម្ម!

KPS99TV

សេចក្តីសង្ខេប

រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា បានជួបលោក Guangzhe Chen និងគណៈប្រតិភូធនាគារពិភពលោក នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ភាគីទាំងពីរពិភាក្សាកិច្ចសហការយូរអង្វែងក្នុងវិស័យកសិកម្ម និងការគាំទ្រការងារអាទិភាព ដើម្បីសន្តិសុខស្បៀងនិងជីវភាពប្រជាពលរដ្ឋ។

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោក Guangzhe Chen និងគណៈប្រតិភូធនាគារពិភពលោក(WB) នៅទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួប ភាគីទាំងពីរ បានជួបពិភាក្សាការងារស្តីពី «កិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យកសិកម្ម និងបានលើកឡើងពីការគាំទ្រនូវការងារអាទិភាព សំដៅធានាបាននូវសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ»៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…