ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមការងារវិស្វកម្មកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសេនាធិការថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមវិស្វកម្មកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះពិនិត្យការសាងសង់អគារសេនាធិការថ្មី៣ជាន់របស់បញ្ជាការដ្ឋានខេត្តព្រះសីហនុ ដើម្បីវាយតម្លៃគុណភាព វឌ្ឍនភាព និងការអនុវត្តតាមបទដ្ឋានបច្ចេកទេសនិងផែនការ។

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមជាមួយសហការីនៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយក្រុមការងារជំនាញវិស្វកម្មមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង សួរ នាយការិយាល័យវិស្វកម្ម។

ក្នុងឱកាសនោះ ក្រុមការងារបានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសេនាធិការ (ថ្មី) កម្ពស់ ៣ជាន់ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីវាយតម្លៃគុណភាពសំណង់ កម្រិតនៃការអនុវត្តការងារ និងធានាឱ្យការសាងសង់ប្រព្រឹត្តទៅតាមបទដ្ឋានបច្ចេកទេស និងផែនការដែលបានកំណត់។

អគារសេនាធិការថ្មីនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់អង្គភាព។ បន្ទាប់ពីសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ នឹងរួមចំណែកលើកកម្ពស់បរិយាកាសការងារ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង បញ្ជាការ និងសម្របសម្រួលការងារ ព្រមទាំងផ្តល់ភាពងាយស្រួលដល់ការបំពេញភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានល្អប្រសើរចំពោះតម្រូវការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…