ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អបអរសាទរ! សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ បានចំណាត់ថ្នាក់លេខ១ ជាម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៥

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ១ ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ សម្រាប់ឆ្នាំ២០២៥។ ជ័យលាភីនេះបង្ហាញពីការខិតខំរបស់គណៈគ្រប់គ្រង គ្រូនិងបុគ្គលិក ក្នុងការលើកកម្ពស់គុណភាពអប់រំនិងសេវាសាធារណៈ។

ខេត្តព្រះសីហនុ៖ សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ដែលទទួលបាន ចំណាត់ថ្នាក់លេខ១ ជាម្ចាស់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ សម្រាប់ឆ្នាំ២០២៥។

សមិទ្ធផលដ៏មានកិត្តិយសនេះ គឺជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ក្នុងការលើកកម្ពស់គុណភាពអប់រំ ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងផ្តោតលើអត្ថប្រយោជន៍របស់សិស្សានុសិស្ស និងសហគមន៍។

ជ័យលាភីនេះ ក៏ជាមោទនភាពមួយសម្រាប់វិស័យអប់រំនៃខេត្តព្រះសីហនុ និងជាកម្លាំងជំរុញឱ្យគ្រឹះស្ថានអប់រំដទៃទៀត បន្តពង្រឹងគុណភាពសេវាអប់រំ បង្កើតបរិយាកាសសិក្សាប្រកបដោយប្រសិទ្ធភាព និងរួមចំណែកអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានគុណភាព ស្របតាមគោលនយោបាយកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល។

សូមជូនពរ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព បន្តទទួលបានជោគជ័យថ្មីៗ និងរក្សាបាននូវឧត្តមភាពក្នុងការផ្តល់សេវាអប់រំ ដើម្បីជាគំរូល្អសម្រាប់គ្រឹះស្ថានអប់រំទូទាំងខេត្តនិងទូទាំងប្រទេស៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…