ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទឹកស្ទឹងសង្កែហក់ឡើងក្បែរកម្រិតប្រកាសអាសន្ន!អាជ្ញាធរខេត្តបាត់ដំបងប្រាប់ឱ្យពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែប្រុងប្រយ័ត្ន

KPS99TV

សេចក្តីសង្ខេប

រដ្ឋបាលខេត្តបាត់ដំបងបានជូនដំណឹងថា នៅម៉ោង១២:៣០ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ទឹកស្ទឹងសង្កែក្នុងក្រុងឡើងដល់១៣.៣០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន១៣.៧០ម៉ែត្រ។ អាជ្ញាធរស្នើឱ្យអ្នករស់នៅតាមដងស្ទឹងប្រុងប្រយ័ត្នសុវត្ថិភាពមនុស្សចាស់ កុមារ សត្វពាហនៈ និងសម្ភារៈ។

គិតត្រឹមវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងបានហក់ឡើងដល់កម្ពស់១៣.៣០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នគឺ១៣.៧០ម៉ែត្រ។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបងបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី១៥ ខែកក្កដានេះ។

បើតាមរដ្ឋបាលខេត្ត បានអំពាវនាវយ៉ាងដូច្នេះ៖ «សូមប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសង្កែ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត»៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…