ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងCMACបោសសម្អាតគ្រាប់មីនតោន២គ្រាប់ក្នុងដីចម្ការនៅស្រុកសំពៅលូន

KPS99TV

សេចក្តីសង្ខេប

កម្លាំង CMAC បានបោសសម្អាតមីនតោន២គ្រាប់ដាក់ជាន់គ្នា នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ អគ្គនាយក CMAC ថ្លែងថាក្រុមការងារបានរុករកតាមខ្សែមីនសង្គ្រាម ខណៈដីចម្ការនេះត្រូវបានភ្ជួររាស់តាំងពីឆ្នាំ១៩៩៦។

កម្លាំង CMAC នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានបោសសម្អាតគ្រាប់មីនតោនចំនួន២គ្រាប់ដាក់ជាន់គ្នានៅក្នុងដីចម្ការរបស់ប្រជាពលរដ្ឋដែលជាសំណល់សង្គ្រាមមុនឆ្នាំ១៩៩៨ ស្ថិតនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឯកឧត្តម ហេង រតនា បានអះអាងថា គ្រាប់មីនតោនទាំង២គ្រាប់ ត្រូវបានកម្លាំង CMAC ស្រាវជ្រាវព័ត៌មាននិងរុករកតាមខ្សែគ្រាប់មីនតោនដែលបានដាក់ពង្រាយក្នុងសង្គ្រាម។ ដីចម្ការនេះបានចាប់ផ្តើមប្រើប្រាស់ដោយភ្ជួររាល់តាំងពីឆ្នាំ១៩៩៦ រហូតបច្ចុប្បន្ននេះ។ នេះជាសំណាងមួយក្នុង១លានគ្រោះថ្នាក់ក៏ថាបាន ប្រសិនជាត្រាក់ទ័រឬរថយន្តជាន់ផ្ទុះ លទ្ធភាពបំផ្លិញបំផ្លាញគ្រឿងចក្រនិងសម្លាប់មនុស្សគ្មានសល់ឡើយ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…