នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចកលរបស់ជនឆបោកតាមប្រព័ន្ធអនឡាញ ដែលប្រើឯកសារ ឬតំណភ្ជាប់មានផ្ទុកមេរោគ (Malware) ដើម្បីលួចទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
ដើម្បីការពារខ្លួន សូមអនុវត្តវិធានការដូចខាងក្រោម៖
• កុំចុចបើកឯកសារ (File) ដែលមានពាក្យ (.exe, .bat, .vbs, .ps1, .sh, .msi និង .scr)។
• កុំចុចតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ ឬគួរឱ្យសង្ស័យ។
• ពិនិត្យឱ្យបានច្បាស់ មុនពេលចុចបើក ឬទាញយកឯកសារណាមួយ។
• បើកមុខងារផ្ទៀងផ្ទាត់ពីរជាន់ (Two-Factor) សម្រាប់គណនីទាំងអស់។
• ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីទូរសព្ទ និងប្រព័ន្ធប្រតិបត្តិការជាប្រចាំ ដើម្បីបង្កើនសុវត្ថិភាព។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចែករំលែកព័ត៌មាននេះទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីរួមគ្នាទប់ស្កាត់ និងការពារការឆបោកតាមប្រព័ន្ធអនឡាញ៕
ដោយ៖ ប៉ៃ សុឃីម







