ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ាង ស៊ីណេត៖ ដំណើរទស្សនកិច្ចរបស់សហព័ន្ធនារីឡាវ នៅកម្ពុជា នឹងបង្កើតឱកាសថ្មីៗសម្រាប់អ្នកវិនិយោគឡាវ មករកស៊ីក្នុងខេត្តព្រះសីហនុកាន់តែច្រើន!

KPS99TV

សេចក្តីសង្ខេប

(ព្រះសីហនុ)៖ កាលពីល្ងាចម្សិលមិញថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀនបចំពិធីជប់លៀងពិសាអាហារសាមគ្គី ទទួលគណៈប្រតិភូសហព័ន្ធនារីឡាវ នៅសណ្ឋាគារឆ្នេរសុខា ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រជាធាន សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានរំលឹកនូវការចងចាំអំពីទំនាក់ ទំនងការទូតកម្ពុជា-ឡាវ ដែលត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៥៦ មានរយៈពេល៧០ឆ្នាំ ក៏ពិតមែន ប៉ុន្តែប្រជាជន នៃប្រទេសយើងទាំងពីរ មានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមកហើយ។

(ព្រះសីហនុ)៖ កាលពីល្ងាចម្សិលមិញថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀនបចំពិធីជប់លៀងពិសាអាហារសាមគ្គី ទទួលគណៈប្រតិភូសហព័ន្ធនារីឡាវ នៅសណ្ឋាគារឆ្នេរសុខា ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រជាធាន សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។  

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានរំលឹកនូវការចងចាំអំពីទំនាក់ ទំនងការទូតកម្ពុជា-ឡាវ ដែលត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៥៦ មានរយៈពេល៧០ឆ្នាំ ក៏ពិតមែន ប៉ុន្តែប្រជាជន នៃប្រទេសយើងទាំងពីរ មានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមកហើយ។

ឯកឧត្តមបន្តថា ក្នុងពេលបច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តភាពយូរអង្វែង» ដែលជាកម្រិតទំនាក់ទំនង គណៈប្រតិភូ ទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគណៈប្រតិភូស្ថាប័ននានា ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងបានពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ឡាវ និងធានាបាននូវសន្តិភាព ស្ថិរភាព ខ្ពស់បំផុតក្នុងវិស័យការទូត។

ស្របពេលជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត «សង្ឃឹមយ៉ាងមុតមាំថា ដំណើរបំពេញទស្សនកិច្ចរបស់សហព័ន្ធនារីឡាវនាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំទំនាក់ទំនង មិត្តភាពជាប្រពៃណី សាមគ្គីភាព ដ៏រឹងមាំ ភាពជាអ្នកជិតខាងល្អ និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរជារួម និងដោយឡែករវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីឡាវ ជាពិសេសនឹងបង្កើតឱកាសថ្មីៗសម្រាប់អ្នកវិនិយោគឡាវ មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុដ៏ស្រស់បំព្រង ដែលត្រូវបានកំណត់ថា ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…