សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃកម្ពុជា បានសរសរលើបណ្ដាសង្គមតេឡេក្រាម នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ថា ក្រោយការខកខានវាយកូនគោលជាង១ឆ្នាំ ថ្ងៃនេះឆ្លៀតវាយកូនគោល ជាមួយតារាងថ្មី ឧបករណ៍វាយថ្មី ជាមួយដៃគូប្រកួតចាស់ នៅវាយបានតែមិនទាន់ល្អ។
សម្ដេចប្រធានព្រឹទ្ធសភា បញ្ជាក់ថា ការវាយមិនទាន់ល្អអាចមកពីខានវាយរយៈពេលយូរហើយក៏អាចមកពីទម្ងន់ ដែលមុនៗវាយក្នុងទម្ងន់80kgតែថ្ងៃនេះចាប់វាយក្នុងទម្ងន់76.7kgនិងវាយចប់រយៈពេល២ម៉ោងទម្ងន់ធ្លាក់មកត្រឹម75.6kgប្រហែលកាឡូរីធ្លាក់ខ្លាំងមក
ធាតុអាកាសក្តៅ៕
ដោយ៖ ធី លីថូ












