ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមការងារបច្ចេកទេសនាយកដ្ឋានសំណង់ ចុះពិនិត្យគុណភាព សុវត្ថិភាព និងប្រព័ន្ធបង្ការអគ្គិភ័យ នៅការដ្ឋានសាងសង់មជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ី

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានសំណង់ នៃអគ្គនាយកដ្ឋានសំណង់ សហការជាមួយតំណាងម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន ដែលតំណាងដោយលោកស្រី សូ សាតូ នាយិកាអង្គការបេះដូងជប៉ុន ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការចុះពិនិត្យនេះ មានគោលបំណងតាមដាន និងលើកកម្ពស់គុណភាពសំណង់ ការអនុវត្តស្តង់ដារសុវត្ថិភាពការងារ ព្រមទាំងការរៀបចំប្រព័ន្ធបង្ការ និងការពារគ្រោះអគ្គិភ័យ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាថា ការសាងសង់ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពខ្ពស់។

ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានសំណង់ នៃអគ្គនាយកដ្ឋានសំណង់ សហការជាមួយតំណាងម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន ដែលតំណាងដោយលោកស្រី សូ សាតូ នាយិកាអង្គការបេះដូងជប៉ុន ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការចុះពិនិត្យនេះ មានគោលបំណងតាមដាន និងលើកកម្ពស់គុណភាពសំណង់ ការអនុវត្តស្តង់ដារសុវត្ថិភាពការងារ ព្រមទាំងការរៀបចំប្រព័ន្ធបង្ការ និងការពារគ្រោះអគ្គិភ័យ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាថា ការសាងសង់ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពខ្ពស់។

សកម្មភាពនេះក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អាជ្ញាធរជំនាញ ក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តសំណង់ឱ្យមានគុណភាព សុវត្ថិភាព និងអាចប្រើប្រាស់បានប្រកបដោយទំនុកចិត្ត សម្រាប់បម្រើវិស័យសុខាភិបាល និងសង្គម៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…