ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៨៧នាក់ និងដកហូតគ្រឿងញៀនជាង ១គីឡូក្រាម

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបបណ្តាញជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏ធំមួយ ដោយឃាត់ខ្លួនជនសង្ស័យសរុប ៨៧នាក់ (ស្រី ៩នាក់)។ នៅវេលាម៉ោង ៣:៤០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៨៧នាក់ រួមជាមួយវត្ថុតាងជាគ្រឿងញៀនជាង ១គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធមួយចំនួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់។

ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបបណ្តាញជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏ធំមួយ ដោយឃាត់ខ្លួនជនសង្ស័យសរុប ៨៧នាក់ (ស្រី ៩នាក់)។

នៅវេលាម៉ោង ៣:៤០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៨៧នាក់ រួមជាមួយវត្ថុតាងជាគ្រឿងញៀនជាង ១គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធមួយចំនួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់។

ប្រតិបត្តិការនេះ បានប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលនីតិវិធីពី លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានបើកប្រតិបត្តិការបង្ក្រាបសម្បុកជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានពង្រីកការស្រាវជ្រាវ និងពន្លាតដែនសមត្ថកិច្ចទៅដល់ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ រហូតឈានដល់ការចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ទៀត ដែលជាស្ត្រី ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន។

ប្រតិបត្តិការនេះបង្ហាញពីការបន្តពង្រឹងវិធានការអនុវត្តច្បាប់របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន និងបំបែកបណ្តាញជួញដូរគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…