ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជាបន្តកាត់បន្ថយការឆ្លងមេរោគអេដស៍ ខណៈយុវជននៅតែជាក្រុមត្រូវយកចិត្តទុកដាក់

ភ្នំពេញ៖ កម្ពុជាបន្តសម្រេចបានវឌ្ឍនភាពក្នុងការកាត់បន្ថយការឆ្លងមេរោគអេដស៍ (HIV) និងការស្លាប់ដោយសារមូលហេតុពាក់ព័ន្ធនឹងជំងឺអេដស៍ ប៉ុន្តែទិន្នន័យបង្ហាញថា បញ្ហានេះមិនទាន់បញ្ចប់នៅឡើយទេ។
តាមស៊េរីទិន្នន័យ HIV Data Series: Cambodia ជាមធ្យម នៅតែមានមនុស្សប្រមាណ ៣នាក់ឆ្លងមេរោគអេដស៍ថ្មីក្នុងមួយថ្ងៃ ខណៈមនុស្សប្រមាណ ៣នាក់ទៀតស្លាប់ក្នុងមួយថ្ងៃ ដោយសារមូលហេតុពាក់ព័ន្ធនឹងជំងឺអេដស៍។

ក្នុងចំណោមយុវជនអាយុពី ១៥ ដល់ ២៤ឆ្នាំ ជាមធ្យមមានអ្នកឆ្លងថ្មីចំនួន ៨នាក់ក្នុងមួយសប្តាហ៍ ដែលបង្ហាញពីភាពចាំបាច់ក្នុងការពង្រីកការផ្តល់ព័ត៌មានត្រឹមត្រូវ មធ្យោបាយបង្ការ និងសេវាសុខភាពដែលងាយស្រួលសម្រាប់យុវជន។
ការបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព បរិយាបន្ន និងគ្មានការរើសអើង នឹងជួយឱ្យយុវជនមានភាពក្លាហានក្នុងការស្វែងរកព័ត៌មាន ធ្វើតេស្ត និងទទួលសេវាចាំបាច់ ដើម្បីអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីសុខភាពរបស់ខ្លួន។

ទោះបីការឆ្លងថ្មី និងការស្លាប់បានថយចុះក៏ដោយ តួលេខនេះបង្ហាញថា ការឆ្លើយតបនឹងមេរោគអេដស៍ត្រូវតែបន្ត ដោយផ្តោតលើការបង្ការ ការធ្វើតេស្តទាន់ពេល ការព្យាបាល និងការថែទាំប្រកបដោយប្រសិទ្ធភាព។
សូមរួមគ្នាបង្កើនការយល់ដឹង ការពារ និងកាត់បន្ថយការរើសអើង ដើម្បីបន្តកាត់បន្ថយការឆ្លងមេរោគអេដស៍នៅកម្ពុជា។

20260917164353_d9k2ky6ltj.jpg