រដ្ឋបាលស្រុកព្រៃនប់ ចុះផ្ទាល់ដល់មូលដ្ឋាន ស្តាប់ក្តីកង្វល់ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងក្តាប់ស្ថានភាពជីវភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃនប់២ និងភូមិបែកក្រង់ ឃុំព្រៃនប់ ខេត្តព្រះសីហនុ។
លោកអភិបាលស្រុកនិងក្រុមការចុះជួបជាមួយពលរដ្ឋនាពេលនេះក្នុងគោលបំណង បើកវេទិកាស្តាប់ក្តីកង្វល់ បញ្ហាប្រឈម និងទទួលយកសំណើ-សំណូមពរផ្ទាល់ពីប្រជាពលរដ្ឋ ស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា
ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
អាជ្ញាធរស្រុកព្រៃនប់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់សម្រាប់ការសហការ និងការផ្តល់មតិស្ថាបនា ដើម្បីរួមគ្នាកសាងមូលដ្ឋានឱ្យកាន់តែអភិវឌ្ឍ និងមានការរីកចម្រើនជាលំដាប់៕
ដោយ៖ ប៉ៃ សុឃីម









