ក្ដីសថ្ឃឹមថ្មី! ក្រុមហ៊ុនចិនជាង៤០បង្ហាញបំណងមកបោះទុនរកស៊ីនៅកំពង់ស្ពឺ ដែលនឹងបង្កើតការងាររ៉ាប់ម៉ឺនកន្លែង
ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនចិនប្រមាណជា៤២ ដែលមកពីឧស្សាហកម្មផ្សេងៗគ្នា បានបង្ហាញពីគម្រោងចង់មកបោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើននាពេលខាងមុខ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ ជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន សហគ្រាសចិន ចំនួន៣៥ក្រុមហ៊ុន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននិង នៃសាធារណរដ្ឋប្រជាមានិតចិន ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ប្រតិភូខេត្តបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាសចំនួន៤២ក្រុមហ៊ុន ដោយបង្ហាញពីសក្តានុពលសំបូរបែប និងចំនួនអ្នកវិនិយោគយ៉ាងច្រើន ដែលបានបោះទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺ ។ ក្នុងនោះតំណាងក្រុមហ៊ុន សហគ្រាសទាំងអស់បានសន្យាថា នឹងមកទស្សនកិច្ចស្វែងយល់និងបោះទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺក្នុងពេលឆាប់ៗខាងមុខនេះ ។
អភិបាលខេត្តកំពង់ស្ពឺបានបន្តថា ក្រុមហ៊ុន សហគ្រាសទាំង៤២ ដែលមានបំណងមកបោះដាក់ទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺ គឺផ្តោតលើវិស័យចំនួន៩ក្នុងនោះ ១-កសិកម្ម និងកែច្នៃសិផល ២-ឧស្សាហកម្មនិងផលិតកម្ម ៣-សំណង់ និងសម្ភារៈសំណង់ ៤-ទេសចរណ៍ និងវប្បធម៌ ៥-វិនិយោគ និងពាណិជ្ជកម្ម ៦-បច្ចេកវិទ្យា និងឌីជីថល ៧-រ៉ែ ៨-ឡូជីស្ទឹក និងដឹកជញ្ជូននិង៩-ថាមពលថ្មី និងបរិស្ថាន។ដោយ៖ ស្រីពី


