មិនទុកឱ្យពលរដ្ឋណាម្នាក់រងទុក្ខតែឯកឯង! ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ នាំយកអំណោយ និងថវិកាឧបត្ថម្ភដល់គ្រួសារខ្វះខាត និងមានជំងឺប្រចាំកា
ខេត្តព្រះសីហនុ៖ «ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ» កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង ប៊ុនទី ប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ.២៦ "A" និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ រួមជាមួយលោក ឆេង វុទ្ធី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិ៦ បានដឹកនាំសហការីចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ចំនួន ២គ្រួសារ ស្ថិតក្នុងក្រុមទី២ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន និងក្រុមការងារ បាននាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាឧបត្ថម្ភប្រគល់ជូនដល់ខ្នងផ្ទះ ដោយក្នុងមួយគ្រួសារទទួលបាន៖អង្ករ ១បាវតូច (ទម្ងន់ ២៥គីឡូក្រាម)មីជាតិ ១កេស ទឹកសុទ្ធ ៤យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ និង ថវិកាចំនួន ៧០០,០០០រៀល (សរុបទាំងពីរគ្រួសារចំនួន ១,៤០០,០០០រៀល)។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន និងលោក ឆេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៣០០,០០០រៀល ជូនដល់លោកប្រធាន អនុប្រធាន និងសមាជិកភូមិ៦ សម្រាប់ប្រើប្រាស់ចាត់ចែងដោះស្រាយការងារចំពោះមុខក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕
ដោយ៖ ប៉ៃ សុឃីម














